Media>>Local News>>
Local News on Real Estate
source from: Test
 
 
ការ​ផ្គត់ផ្គង់​ខុនដូ​កើន​ឡើង​ជិត ​៤ ​ម៉ឺន​យូនីត​ ខណៈ​ការ​លក់​ធ្លាក់​ចុះ​ធ្វើ​ឲ្យ​គម្រោង​មួយ​ចំនួន​ពន្យារ​ពេល​សាងសង់

ការ​ផ្គត់ផ្គង់​ខុនដូ​បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​ដោយ​ចំនួន​ផ្គត់​ផ្គង់​បាន​កើន​ឡើង​ជិត​៤​ម៉ឺន​យូនីត​នៅ​ក្នុង​ទីផ្សារ​ដែល​តម្រូវការ​កំពុង​តែ​មាន​ការ​ថយ​ចុះ​ដែល​ធ្វើ​ឲ្យ​គម្រោង​មួយ​ចំនួន​បាន​ពន្យារ​ពេល​សាងសង់​នា​ពេល​នេះ។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន Century21 Cambodia ដែល​បាន​បង្ហាញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ​ការ​ប្រកាស​លក់​ខុនដូ​មុន​គម្រោង​មាន​ចំនួន​ចំនួន​រហូត​ដល់​ ១៣ ៧៣០ ​យូនីត ឬ​ឯកតា គឺ​កើន​ឡើង​ ៥២ ​ភាគរយ ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

source from: www.postkhmer.com
 
 
ការ​ទិញ​លក់​ខុន​ដូ​និង​លំនៅឋាន​នៅ​កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា

ការ​ទិញ​លក់​ខុន​ដូ និង​លំនៅឋាន​នានា នៅ​កម្ពុជា​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​មួយ​ចំនួន ដោយ​សារ​វិស័យ​នេះ​ជា​រឿង​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា និង​ភាព​ស្មុគ​ស្មាញ​តាម​រយៈ​នីតិ​វិធី​មួយ​ចំនួន​នៃ​​ច្បាប់​ស្តីពី​សហកម្ម​សិទ្ធិ​ដែល​បាន​ដាក់​ឲ្យ​អនុម័ត​កាលពី​ឆ្នាំ​ ២០១០ ​កន្លង​មក​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​បាន​​ទិញ​ផ្ទះ​នៅ​ខុន​ដូ​ណាមួយ​នោះ​​ពួកគេ​បាន​និង​កំពុង​អនុវត្ត​នូវ​លក្ខ​ខ​ណ្ឌ​ផ្ទេរ​ពី​លំនៅឋាន ក្នុង​អគារ​សហកម្ម​សិទ្ឋិ​មួយ​ចំនួន​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គេច​ចេញ​ពី​ការបង់​ព​ន្ធ​ប្រថាប់​ត្រា​ ៤ ​ភាគរយ​លើ​តម្លៃ​លំនៅឋាន​ដែល​ខ្លួន​បាន​ទិញ​។

source from: www.postkhmer.com
 
 
ផ្សារ​ទំនើប Parkson គ្រោង​បញ្ចប់​ការ​សាង​សង់​ឆាប់ៗ នឹង​ត្រៀម​បើក​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ

មាន​ចម្ងាយ​ប្រហែល​ជា​៥០០​ម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល​ទៅ​អតីត​បឹងកក់ នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​ រុស្ស៊ី មាន​សំណង់​ផ្សារ​ទំនើប​ដែល មាន​កម្ពស់​១១​ជាន់​ថ្មី​មួយ បាន​ផុស​ឡើង​នៅ​ម្តុំ​នឹង​ផ្ទះល្វែង​ដែល មាន​កម្ពស់​ទាបៗ​នៅ​ផ្នែក​ខាង​ជើង ​នៃ​មហាវិថី​នោះ​។

គម្រោង​វិនិយោគ​នេះ គ្រោង​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ រួច​ ហើយ​ផ្សារ​ទំនើប​នេះ​នឹង​ចាប់ផ្តើម​បើក​ដំណើរ​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ឬ​យ៉ាង​យូរ​បំផុត​អាច​ពន្យា​រទៅដល់​ដើមឆ្នាំ​ក្រោយ​។

source from: www.postkhmer.com
 
source from: www.postkhmer.com
 
 
ការ​លក់​យឺត​បាន​ធ្វើ​ឲ្យ​គម្រោង​ខុន​ដូ​មួយ​ចំនួន​បាន​ពន្យារ​ពេល​សាងសង់​

ភ្នំពេញ ៖ ការលក់យឺតនៃទីផ្សារខុនដូនៅទីក្រុងភ្នំពេញ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ និងការប្រកួតប្រជែងកើនឡើងបានធ្វើឲ្យគម្រោងខុនដូមួយចំនួនបានពន្យារពេលសាងសង់។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ទីផ្សារខុនដូ ប្រចាំឆមាសទី១ឆ្នាំនេះកាលពីម្សិលមិញថា ការលក់ខុនដូនៅកម្ពុជានៅឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុន ដែលធ្វើឲ្យគម្រោងខុនដូចំនួនពីរបាននិងកំពុងពន្យារពេលសាងសង់ ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីគម្រោងដែលបានពន្យារពេលសាងសង់នោះទេ។លោកបន្តថា ទោះជាយ៉ាងណាទីផ្សារខុនដូនៅទីក្រុងភ្នំពេញ នឹងកើនឡើងវិញនៅរយៈពេល៥ឆ្នាំខាងមុខនេះ ដោយសារការរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា។

source from: www.bayontv.com.kh
 
 
អ្នកជំនួញ​អះអាងថា បឹង​កេងកង​ប្រៀបដូចជា​តំបន់​ចំនួន2នៅ​ប្រទេស​ចិន

ដោយសារ​បឹង​កេងកង​ជា​តំបន់​សម្បូរ​ដោយ​អគារខ្ពស់ៗ និង​ជាទី​តាំង​បំពេញការងារផ្សេងៗ ដ៏​សម្បូរបែប​នោះបាន​ធ្វើឱ្យ​អ្នកជំនួញ​មួយចំនួន​បង្ហាញ​សុទិដ្ឋិនិយម​ថា បឹង​កេងកង​នឹង​ក្លាយជា​ទីតាំង​ដ៏​មាន​សក្តានុពល​ដូច​តំបន់​សេដ្ឋកិច្ច​ចំនួន2 នៅក្នុង​ប្រទេស​ចិន​ផងដែរ។

វិនិយោគិន​តៃវ៉ាន់ ម្ចាស់​គម្រោង The View បាន​និយាយថា​តំបន់​បឹង​កេងកង​នឹង​ក្លាយជា​តំបន់​ដ៏​មាន​សក្តានុពល​ខ្លាំង​ដូច​តំបន់​ដែលមាន​សក្ដានុពល​នៅ ជី​ង​អាន ទីក្រុង​សៀង​ហៃ ប្រទេស​ចិន និង​តំបន់​តា​អាន នៃ​កោះ​តៃវ៉ាន់​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ខណៈដែល​ទីផ្សារខុន​ដូ អា​ផាត​មិន និង​វិស័យ​អចលនទ្រព្យ​កំពុងមាន​កំណើន​យ៉ាង​លឿន​បំផុត​នៅក្នុង​តំបន់​នោះ។

source from: www.lareine.news
 
 
ក្រុមហ៊ុន​ជប៉ុន ​មានបំណង​វិនិយោគ នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​ជួយ​វិស័យ​កសិកម្ម​កម្ពុជា​

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនមួយ ឈ្មោះ DMM.com បានចាប់អារម្មណ៍ការលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ហើយនេះបើតាមជំនួបផ្លូវការមួយកាលពីថ្ងៃទី ៥ខែកក្កដា ឆ្នាំ២០១៦ រវាងតំណាងសភាពាណិជ្ជកម្មនិងក្រុមហ៊ុនជប៉ុន។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ប្រាប់ នៅថ្ងៃទី ៦ខែកក្កដានេះថា ក្រុមហ៊ុនជប៉ុនបានចាប់អារម្មណ៍ចង់ជួយវិស័យកសិកម្មកម្ពុជាយើង ដើម្បីពិនិត្យមើលពីការប្រើប្រាស់បច្ចេកទេសថែទាំងការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ ទើបបានជួបខាងសភាពាណិជ្ជកម្មតែម្តង និងអាចទំនាក់ទំនងតែម្តង។

source from: www.bayontv.com.kh
 
source from: www.abc.net.au
 
 
គម្រោង​ផ្លូវដែក​ភ្ជាប់​មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​ដាក់​ឲ្យ​សិក្សា

រដ្ឋាភិបាល កំពុង​ដាក់​ឲ្យ​សិក្សា​គម្រោង​ផ្លូវដែក​ថ្មី​មួយ ដែល​ភ្ជាប់​ចេញពី​ផ្លូវដែក​មាន​ស្រាប់ មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែល​អាច​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ ២៥០​លាន​ដុល្លារ​។

គម្រោង​សាងសង់​ផ្លូវដែក​មួយ​ខ្សែ​ដែល​ភ្ជាប់​មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ កំពុង​ស្ថិតក្រោម​ការសិក្សា​របស់​ក្រុមហ៊ុន​ផ្លូវដែក​ចិន China Railway 16th Bureau Group ។ នេះ​បើតាម​លោក ច័ន្ទ សំឡេង អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទទួលបន្ទុក​កិច្ចការ​ផ្លូវដែក​។ លោក​មានប្រសាសន៍ថា ផ្លូវដែក​ថ្មី​មួយ​នេះ អាច​នឹងត្រូវ​ត​ភ្ជាប់​ពី​ចំណុច​ស្ថានីយ៍​រថភ្លើង​មួយ​ក្នុង​ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ដោយ​ត្រូវ​កាត់​តាម​ទឹកដី​ខេត្តកណ្ដាល (​ប៉ែក​ខាងត្បូង​រាជធានី​ភ្នំពេញ​) ។ 

source from: www.thmeythmey.com
 
 
The EDGE រំពឹងថានឹងអាចលក់បាន ជោគជ័យទាំងស្រុងនៅចុងឆ្នាំនេះ

សក្តានុពល​​ទីតាំង និង​ប្រណីត​ភាពរបស់​គម្រោង​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់ The EDGE សង្ឃឹម​ថា ការ​លក់​របស់​ខ្លួន​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ដ៏​​ខ្លី​ បន្ទាប់​ពី​បាន​បើក​លក់​ជា​ផ្លូវ​ការកាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។

The EDGE គឺ​ជា​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជ​កម្ម និង​លំនៅឋានដ៏​ល្អ​ប្រណីត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ភ្នំពេញ​ស៊ី​ធី​សេន​ធ័​រPhnom Penh City Center (តំបន់​​បឹងកក់​) ដោយ​មាន​ផ្ទះ​ហាង (Shop house) ចំនួន​​90។ គម្រោង​នេះ​បានសាង​សង់​លើ​​​ផ្ទៃដី​ទំហំ​2.2ហិក​តា ដោយ​ក្នុង​នោះផ្ទៃ​ដី​ចំនួន​53%​​នឹង​ត្រូវ​ទុក​ប្រើ​ប្រាស់​ជា​កន្លែង​សាធារណៈ ដូច​ជា ហេដ្ឋារចនា​សម្ព័ន្ធ និង​សួន​ច្បារ​ជាដើម។

source from: www.lareine.news
 
 
Sky Tree បង្ហាញពីកំណើននៃការលក់ដ៏ឆាប់របស់ខ្លួន

ខណៈពេល​​ដែល​ទីផ្សារ​ខុនដូ​មួយ​ចំនួន​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ដោយ​សារ​ការ​លក់​មិន​សូវ​មាន​ដំណើរ​ការ​លឿន​ដូច​ពេល​មុន​នោះ ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន​ J & L Development Co., Ltd បាន​ប្រកាស​ថា ការ​លក់​គម្រោង Sky Tree របស់​ខ្លួន​កំពុង​ដើរទៅ​មុន​យ៉ាងរលូន​។

លោក Scott Wu អគ្គ​នាយកក្រុមហ៊ុន J & L Development Co., Ltd ដែល​កំពុង​អភិវឌ្ឍន៍​អគារ​ខុនដូ Sky Tree បាននិយាយ​​ថា បើ​ទោះ​បីជា​​ទីផ្សារ​ខុនដូ​នៅ​កម្ពុជាមាន​ការ​ ​ប្រកួត​ប្រជែង​គ្នា​ច្រើន​ក្តី ក៏​ប៉ុន្តែ​គម្រោង​របស់​​លោក​នៅ​តែ​អាច​លក់​បាន​ជា​បន្ត​បន្ទាប់ ដោយ​គិត​ត្រឹម​សប្តាហ៍ទី​3 ក្នុង​ខែ​មិថុនា គម្រោង​ខុនដូ​នេះ​លក់​បានជាង​60%​ហើយ​។ នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទិញ​បន្ទប់​ស្នាក់​នៅ​របស់ Sky Tree មាន​ជន​បរទេស​ប្រហែល ​85​%​ និង​ប្រជាជន​ខ្មែរ​ប្រហែល​15​%​។

source from: www.lareine.news
 
 
ចិន​គ្រោង​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​វិស្សមកាល​លំហែ​ទេ​ចរណ៍​អន្តរជាតិ​នៅ​ឆ្នេរសមុទ្រ​កម្ពុជា

(​ភ្នំពេញ​)៖​បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ក្នុងការ​បោះទុន​វិនិយោគ  បង្កើត​ជា​មជ្ឈមណ្ឌល​វិស្សមកាល​លំហែ​កទេច​រណ៍​អន្តរជាតិ​នៅ ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ នៅ​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា​។​គម្រោង​វិនិយោគទុន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិការ​ជាង ៣​លាន​ដុល្លារ​អាមេរិក​នៅក្នុង​តំណាក់​កាល​ដំបូង​។​
   
​ក្នុងការ​ប្រកាស​ពី​គម្រោង​វិនិយោគទុន​សាងសង់​ខ្នាត​ធំ​នៃ​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សម្ភោ​ធ​​តំបន់​គំរូ​សមាហរណកម្ម ឧស្សាហកម្ម​អចលនា​ទ្រព្យ និង​ហិរញ្ញវត្ថុ​«​ក្រវាត់​ផ្លូវ​មួ​យ​និង​តំបន់​សាកល្បង កិច្ចសហប្រតិបត្តិការ​​ទន្លេរ​មេគង្គ ឡាន​ឆាង « ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ » កម្ពុជា នៅ​សណ្ឋាន​គារ ណាហ្គា​វើល​កាលពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លង​​មក​។​

source from: www.rasmeinews.com
 
source from: www.kohsantepheapdaily.com.kh
 
 
កត្តា​5​យ៉ាង​ដែល​ធ្វើ​ឱ្យ​តម្លៃ​លំនៅ​ឋាន​របស់​លោក​អ្នក​ធ្លាក់​ចុះ

អ្នក​ត្រូវការ​លក់​លំនៅ​ឋាន​ភាគច្រើន​បាន​ស្វែងរក​ការ​ណែនាំ​ល្អ​ៗ​ដើម្បី​ងាយស្រួល​ក្នុង​ការ​លក់ ។ ប៉ុន្តែ​ការ​ណែនាំ​ទាំងនេះ ពេល​ខ្លះ​វា​ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​កើនឡើង​ផង​ដែរ ។

នៅ​ក្នុង​ការ​ទិញ​លំនៅ​ឋាន អ្នកទិញ​នឹង​ពិចារណា​លើ​កត្តា​ផ្សេង​ៗ ព្រមទាំង​ហេតុផល​ជា​ច្រើន​យ៉ាង មុន​នឹង​ធ្វើការ​សម្រេចចិត្ត ។ មួយ​ក្នុង​ចំណោម​នោះ គឺ​វា​ដូចនឹង​ក្តី​សុបិន​របស់​អ្នកទិញ អីចឹង​ដែរ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់ឱ្យ​លំនៅ​ឋាន​របស់​អ្នក​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទិញ គឺ​ត្រូវធ្វើ​ឱ្យ​លំនៅ​ឋាន​នោះ ស្ថិត​នៅ​ក្នុង​ក្តី​សុបិន​របស់​មនុស្ស​ភាគច្រើន ។ សូម​ចាប់ផ្ដើម​លុប​បំបាត់​ចំណុច​មិន​ចង់បាន​៥​យ៉ាង ដែល​ធ្វើ​ឱ្យ​លំនៅ​ឋាន​មិន​ស្ថិត​ក្នុង​ក្តី​សុបិន​របស់​អ្នកទិញ រួម​មាន ៖

source from: www.kohsantepheapdaily.com.kh
 
source from: www.kohsantepheapdaily.com.kh
 
 
កម្ពុជា​មាន​គម្រោង​សាងស់​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ​

(​ភ្នំពេញ​) ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​បង្ហើប​ពី​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចេញពី​ភ្នំ​​ពេញ​ទៅ​កាន់​ខេត្តសៀមរាប និង​ក្រុង​ប៉ោយប៉ែ​ត​ព្រំប្រទល់​ប្រទេស​ថៃ​។​
​    ​
​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​គម្រោង​ផ្លូវ​​រថភ្លើង​ល្បឿន​លឿន​នេះ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ខេត្ត​សៀមរាប​ក៏ដូចជា​ចូលរួម​កាត់បន្ថយ​រយៈ​ពេល​​ធ្វើដំណើរ និង​លើក​កំពស់​សេដ្ឋកិច្ចជាតិ​។​លោក​បន្ត​ថា​លោក​បាន​ទទួល​ជួប​ជាមួយ​ក្រុមហ៊ុន​ឯកជន​ពីរ​ទៅ​បី​ហើយ​ដើម្បី​ពិភា​​ក្សា​ពី​បញ្ហា​នេះ​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ និង​វិនិយោគ​លើ​រថភ្លើង​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​លោក​មិន​ទាន់​ដឹង​ក្រុមហ៊ុន​​ទាំងនោះ មាន​លទ្ឋភាព​វិនិយោគ​គម្រោង​នេះ​ឬ​យ៉ាងណា​នោះ​ទេ​។​

source from: www.kampucheathmey.com
 
 
ភាគខាងត្បូងក្រុងកំពុងក្លាយជាតំបន់ពុះដីឡូត៍លក់

វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​បាន​សហការ​គ្នា​បោះ​ទុន​ចំនួន​12 លាន​ដុល្លារ​លើ​ការ​វិនិយោគ គម្រោង​ពុះ​ដីឡូត៍​លក់​ក្នុង​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ ខណៈបច្ចុប្បន្ន​​តំបន់​នៅ​​ភាគ​ខាង​ត្បូង​កំពុង​ទទួល​បាន​នូវ​​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​លំនៅឋាន។

ម្ចាស់​គម្រោង​ដីឡូត៍​សុរិន្ទ​ភូមិ​ បាន​អះអាងថា ក្រុមហ៊ុន​លោក​នឹង​ធ្វើឱ្យ​ទីនោះ​​​ក្លាយជា​តំបន់​បៃតង​គំរូ​សម្រាប់​ការរស់នៅ។ គម្រោង​ដីឡូត៍​ដ៏​ធំ​នេះ​បាន​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង 8ហិកតា ដោយ​ពុះ​ជា​ឡូត៍ ក្នុង​ដំណាក់​កាល​ទី1 ប្រមាណ​ជាង 90ឡូត៍ ដែល​នឹង​បំពេញតម្រូវការ​ប្រជាជន​ចំណូល​មធ្យម​បាន​យ៉ាងច្រើន​។

source from: www.lareine.news
 
source from: www.kohsantepheapdaily.com.kh
 
 
OCIC ​ត្រៀម​សាងសង់​បញ្ចប់​ផ្លូវ​មេ​ក្នុង​ទីក្រុង​រណប​ជ្រោយ​ចង្វារ​ ជិត​បញ្ចប់​

ភ្នំពេញ ៖ ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរ ជំនន់ទឹកភ្លៀង និងលើកកម្ពស់សោភ័ណភាពនៅតំបន់ជ្រោយចង្វារ ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ថ្មីមួយទៀតអមផ្លូវជាតិលេខ៦ ខណៈការសាងសង់ផ្លូវមេក្នុងទីក្រុងរណប ជ្រោយចង្វារ ជិតបញ្ចប់ការសាងសង់។

អនុប្រធានការដ្ឋាននៃគំរោងទីក្រុងរណបជ្រោយចង្វារលោកទេស សុខាន់ណូ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថ្ងៃទី២២ មិថុនានេះថា រហូតមកទល់ពេលនេះ ការសាងសង់ផ្លូវមេក្នុងទីក្រុងរណបជ្រោយចង្វារ បានបញ្ចប់ការសាងសង់ប្រមាណ៧០ភាគរយហើយ ខណៈក្រុមហ៊ុនកំពុងរៀបចំដាំដើមឈើ ដាក់អំពូលភ្លើង និងរៀបចំសួនច្បារដែលពុះចំកណ្តាលផ្លូវនេះ។

source from: www.bayontv.com.kh
 
source from: www.lareine.news
 
 
20ឆ្នាំទៀតអចលនទ្រព្យនឹងមានតម្លៃប្រហាក់ប្រហែលគ្នា

​អ្នក​ជំនាញ​អចលនទ្រព្យ​បាន​និយាយ​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មាន​តម្លៃ​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​ទាំង​អស់​នៅ​រយៈពេល​20​ឆ្នាំខាងមុខ​ទៀត។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ឱ្យ​ដឹង​ថា កំណើន​នៃ​ការ​បើក​អាជីវកម្ម​នៅ​ក្នុង​តំបន់​សំខាន់ៗ​នៅ​ជាយ​រាជធានី​​ភ្នំពេញ​បាន​ចាប់​ផ្តើម​រីក​ចម្រើន​ព្រមៗ​គ្នា​ដែល​នេះ​ជា​ហេតុ​ផល​​​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ក្នុង​តំបន់​ទាំង​នោះ​កាន់​តែ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ហើយ​មិន​យូរ​ទេ​ គឺ​10​ទៅ​20ឆ្នាំ​ទៀត​ដីធ្លី​នៅ​ភ្នំពេញ​នឹង​មាន​តម្លៃ​ទីផ្សារ​ប្រហែល​គ្នា។

source from: www.lareine.news
 
 
ខណៈ​នេះ ក្រុមហ៊ុន​មក​ពី​ជប៉ុន​កំពុង​ចុះ​ពិនិត្យ​អគារ​ប៊ូ​ឌី​ង មុន​ពេល​ដាក់​ទុន​វិនិយោគ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ តំណាង​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ សាលា​រាជធានី​ភ្នំពេញ អាជ្ញាធរ​ដែនដី និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ បាន​អមដំណើរ​គណៈប្រតិភូ​ក្រុមហ៊ុន​មួយ​មក​ពី​ជប៉ុន ចុះ​ពិនិត្យ​អគារ​ប៊ូ​ឌី​ង ដែល​មាន​បណ្តោយ​៣៣០​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ​(​មិន​គិត​សាច់​ផ្លូវ​)​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បី​បោះទុន​វិនិយោគ​នៅ​នឹង​កន្លែង ។

source from: www.kohsantepheapdaily.com.kh
 
 
គម្រោងលំនៅឋានសាធារណៈដំបូងគេនៅរាជធានីភ្នំពេញនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ

គម្រោងអភិវឌ្ឍន៍​​លំនៅឋាន​សាធារណៈ​លើក​ដំបូង​នៅ​កម្ពុជា ដែល​មាន​បំណង​ជួយសម្រួល​លំនៅឋាន​ដល់​អ្នក​មាន​ប្រាក់​ចំណូល​ទាប​គ្រោង​នឹង​ចាប់​ផ្តើមសាង- សង់​នៅ​ចុង​ឆ្នាំនេះ​ហើយ​។

អ្នកឧកញ៉ា​ សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Land Co., Ltd បាន​ថ្លែង​ឱ្យដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា គម្រោង​សាងសង់​លំនៅឋាន​សម្រាប់​ប្រជា​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប និង​ប្រាក់​ចំណូល​មធ្យម​នឹង​ចាប់​ផ្តើម​នៅ​ក្នុងខែវិច្ឆិកា​ខាងមុខ ដោយ​នៅ​ក្នុងពេល​នេះ​ក្រុមហ៊ុន​កំពុង​ឱ្យនិស្សិត​ប្រឡង​ស្នាដៃ​ស្ថាបត្យកម្ម ដើម្បី​ជ្រើសរើស​ស្នាដៃ​ល្អឯក​ណាមួយ​សម្រាប់​យក​មក​អនុវត្តន៍​ក្នុង​គម្រោង​នេះ។ គម្រោង​ជ្រើសរើស​ស្នាដៃ​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​នៅ​សប្តាហ៍​​នេះ​។

source from: www.lareine.news
 
source from: www.postkhmer.com
 
source from: www.postkhmer.com
 
source from: www.bayontv.com.kh
 
 
ធនាគារពិភពលោក​បន្ត​ជួយ​លើ​គម្រោង​ដីធ្លី​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ភ្នំពេញ៖ នាយកធនាគារពិភពលោកប្រចាំកម្ពុជា ដែលបន្តអាណត្តិថ្មី បានថ្លែងថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃ លើគម្រោងពីរក្នុងវិស័យដីធ្លី ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាព និងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងជំនួបជាផ្លូវការជាមួយនឹងសម្តេចក្រឡាហោម ស ខេង កាលពីរសៀលថ្ងៃទី១៤ មិថុនា នៅទីក្រសួងមហាផ្ទៃ លោកស្រី Inguna Dobraja នាយកធនាគារពិភពលោកប្រចាំកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី បានថ្លែងនៅក្នុងជំនួបនោះថា ធនាគារពិភពលោកនឹងនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីជួយទៅលើគម្រោងនានា ដែលស្ថិតនៅក្រោមស្ថាប័នមួយនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

source from: www.bayontv.com.kh
 
source from: www.bayontv.com.kh
 
source from: www.lareine.news
 
 
គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​តម្លៃ​ជាង​២១​លាន​ដុល្លារ​កើតមាន​ក្នុង​ខេត្តកំពត​

កំ​ពតៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​តម្លៃ​ជាង​២១​លាន​ដុល្លារ​បានមកពី​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​លេច​ជា​រូបរាង​ក្នុង​ក្រុង​កំពត​នា​ចុងឆ្នាំ​២០១៨​បន្ទាប់ពី​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៦​ទៅ​។​ពិធី​បញ្ចុះបឋមសិលា​ជា​សាក្សី​នៃ​កិច្ច​ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​គម្រោង​ដែលមាន​វិសាលភាព​ដ៍​ធំធេង​នេះ​ស្ថិតក្រោម​វត្តមាន​របស់លោក​ទេសរដ្ឋមន្ត្រី​ចម​ប្រសិទ្ធ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​លោក​Yuji Kumamaru ឯកអគ្គ​រាជ ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជា​គណៈអធិបតី​។​

source from: www.rasmeinews.com
 
 
អ្នក​វិនិយោគ​ថ្មី​ទៀត​ក្រុង​សៀង​ហៃ​ប្រទេស​ចិន ​ចាប់អារម្មណ៍​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ប្រតិភូធុរកិច្ចមកពីទីក្រុងសៀងហៃ ប្រទេសចិនបានចាប់អារម្មណ៍ ក្នុងការវិនិយោគនៅប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ និងកម្មន្តសាល។

ក្នុងជំនួបជាមួយលោក ជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នារសៀលថ្ងៃទី៨មិថុនា នៅទីស្តីការក្រសួង លោក សា ហៃលីន សមាជិកមជ្ឈិមបក្សក្រុងសៀងហៃប្រទេសចិន បានថ្លែងថា លោកបានដឹកនាំអ្នកវិនិយោគមួយក្រុមថ្មីទៀត មកពីទីក្រុងសៀងហៃ ប្រទេសចិន មកសិក្សាស្វែងយល់ការវិនិយោគក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា អ្នកវិនិយោគនេះ ទើបបានមកសិក្សាប្រទេសកម្ពុជាជាលើកទី១ដោយផ្តោតសំខាន់លើការងារសំណង់និងកម្មន្តសាល។

source from: www.bayontv.com.kh
 
 
គម្រោង​លំនៅដ្ឋាន​សាធារណៈ​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំនេះ​

ភ្នំពេញ ៖ គម្រោងលំនៅដ្ឋានសាធារណៈដែលគេរង់ចាំជាយូរមកហើយ គ្រោងនឹងសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

អ្នកឧកញ៉ាសៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុនWorld Bridge Landបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃម្សិលមិញថា គម្រោងសាងសង់លំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមនឹងចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ ព្រោះពេលនេះ ក្រុមហ៊ុនកំពុងឲ្យនិស្សិតប្រលងស្នាដៃស្ថាបត្យកម្ម ដើម្បីជ្រើសរើសស្នាដៃឯកណាមួយ សម្រាប់យកមកអនុវត្តន៍ក្នុងគម្រោងនេះ។ គម្រោងជ្រើសរើសស្នាដៃនេះនឹងបញ្ចប់នៅសប្ដាហ៍ក្រោយ។

source from: www.bayontv.com.kh
 
 
អ្នកវិនិយោគ​ក្នុងស្រុក​ និង​បរទេស​បោះទុន​១២​លាន​ដុល្លារ​អភិវឌ្ឍន៍​អចលនទ្រព្យ​ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ អ្នកវិនិយោគក្នុងស្រុក និងក្រុមអ្នកវិនិយោគមកពីកោះតៃវ៉ាន់ បានបោះទុនរួមគ្នាចំនួន១២លានដុល្លារ ដើម្បីអភិវឌ្ឍន៍គំរោងអចលនទ្រព្យមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលបាន និងកំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគនានា។

លោក ថាវ លីណា អគ្គនាយកក្រុមហ៊ុន PACRIM CAMBLOSSIM Development Co, Ltd ដែលបាននិងកំពុងវិនិយោគជាមួយអ្នកវិនិយោគតៃវ៉ាន់ លើគំរោងពុះដីឡូត៍លក់ឈ្មោះ សុរិន្ទភូមិ បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៦ មិថុនានេះថា កាលពីពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រសិទ្ធិនាមប្រទេសកម្ពុជា ថាជា “ខ្លាសេដ្ឋកិច្ចអាស៊ី” ថ្មីមួយ។ ការវិភាគនេះគឺផ្អែកលើស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាកំណើននៃសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ហើយនឹងបន្តរីកចំរើនក្នុងរយៈពេលខ្លី និងមធ្យម។

source from: www.bayontv.com.kh
 
 
រយៈពេល ៣​ខែ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំទៅ​

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានបង្ហាញថា ស្ថិតិគម្រោងទុនវិនិយោគសាងសង់ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦នេះមានការកើនឡើងរហូតដល់ប្រមាណជា ១៥០០លានដុល្លារ បើធៀបទៅ នឹងឆ្នាំ២០១៥កន្លងទៅ។

ស្ថិតិគម្រោងទុនវិនិយោគសាងសង់ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ នេះបានកើនឡើងដល់ជាង១៥០០លានដុល្លារ បើធៀបនឹងឆ្នាំ២០១៥ មានត្រឹមតែជាង១៧២លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញនៅថ្ងៃទី៧ខែមិថុនានេះ។

source from: www.bayontv.com.kh
 
source from: www.rasmeinews.com
 
 
តើ​គម្រោង​សង់​ទីក្រុង​ថ្មី​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ចិន​​ អាច​ទៅ​មុខ​រួច​ដែរ​ឬ​ទេ?

ចំនួន​ទឹក​ប្រាក់​៥០០០​លាន​ដុល្លារ​អាមេរិកសម្រាប់​សាង​សង់​​ទីក្រុង​ថ្មី​មួយ​នៅ​កម្ពុជា ដែល​គ្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​យក្ស​មួយ​មកពី​ប្រទេស​ចិន Country Garden Holdings Company Limited ស្ថិត​នៅ​តែ​ជា​សំណួរ​នៅ​ឡើយ ខណៈ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​ហាក់​មិន​ទាន់​ជឿ​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​នេះ​នៅ​ឡើយ​។

​ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព កាលពី​សប្តាហ៍​មុន​លោក យ៉ាង កូវឈាំង ប្រធាន​ក្រុមហ៊ុន Country Garden Holdings Company Limited បាន​ប្រាប់​សម្តេច​តេជោ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី​១ ក្នុង​ការ​មក​ពិនិត្យ សិក្សា​ស្រាវជ្រាវ​ដើម្បី​វិនិយោគ​ការសាងសង់​ទីក្រុង​ទំនើប​មួយ​នៅ​កម្ពុជា​។

source from: www.postkhmer.com
 
 
តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​កំពុង​តែ​ទាក់​ទាញ​អ្នក​វិនិយោគ

ការ​តភ្ជាប់​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ទំហំ​៦០​ម៉ែត្រ និង​មាន​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ព្រម​ទាំង​ការ​ពង្រីក​ផ្លូវ​ក្រវាត់​ក្រុង​ចេញពី​ផ្លូវ​ជាតិ​លេខ​២ ទៅ​ភ្ជាប់​ជាមួយ​ផ្លូវ​ជាតិ​លេខ​៣ បាន​និង​កំពុង​ក្លាយ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​មាន​ការ​ចាប់​អារម្មណ៍​។

វត្តមាន​រោងចក្រ សហគ្រាស​ជា​ច្រើន​បាន​និង​កំពុង​កសាង​នៅ​តំបន់​ខាង​លើ នេះ​ជា​អ្វី​ដែល​អ្នក​វិនិយោគ​មើល​ឃើញ​ពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែងរក​កម្លាំង​ពលកម្ម ការ​ដឹក​ជញ្ជូន​មាន​ចម្ងាយ​ជិត​ទៅ​កាន់​ព្រំដែន​វៀតណាម ខណៈ​រដ្ឋាភិបាល​គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ថ្មី​ទំហំ​៦០​ម៉ែត្រ ចេញ​ពី​តំបន់​ព្រៃ​ទទឹង តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ មក​កាន់​ផ្លូវ​ជាតិ​លេខ​២ ឆ្ពោះ​ទៅ​កាន់​ស្រុក​ស្អាង ព្រំ​ប្រទល់​ប្រទេស​វៀតណាម​នា​ពេល​ខាង​មុខ​។

source from: www.postkhmer.com
 
 
ចំណាយ​ពេល​៥​ឆ្នាំ ដើម្បី​វិនិយោគ​លើ​ដី​ធំ​ដែល​មាន​សិទ្ធិ​ត្រឹម​អាជីវកម្ម​បណ្តោះ​អាសន្ន

ខាង​ក្រោយ​ផ្សារ​ទំនើប Aeon គេ​ឃើញ​មាន​ភោជនីយដ្ឋាន និង​បារ៍​មួយ​ចំនួន​ដែល​មាន​អតិថិជន​ភាគ​ច្រើន​ជា​យុវវ័យ​កម្ពុជា​។

រៀងរាល់​ល្ងាច​មាន​ការ​ប្រគំ​ភ្លេង​នៅ​តាម​បណ្តា​ហាង​នៅ​ម្តុំ​នេះ​ដែល​ពី​មុន​គឺជា​ដី​ទំនេរ​ទុក​ចោល​មួយ ដែល​មាន​ដើម​ឈើ និង​ស្មៅ​ដុះ​ពាស​ពេញ​។ ទើប​តែ​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​ដី​នៅ​តាម​ផ្លូវ​ធំ​៣​នេះ មាន​ការ​ពុះ​ចែក​ដី​ឡូត៍​សម្រាប់​ធ្វើ​ការ​វិនិយោគ​។

តំបន់​នេះ​អាច​សម្គាល់​បាន​ថា ខាង​កើត​បែរ​ទៅ​មាត់​ទន្លេ ខាង​លិច ទូត​រុស្សី និង​ផ្លូវ​សុធារស ខាង​ត្បូង បែរ​ទៅ AEON ខាង​ជើង បែរ​ទៅ​ផ្លូវ The Bridge ឬ​ផ្លូវ​ដី​ក្រហម ដោយ​សារ​តែ​តំបន់​នេះ​ផ្ទាល់​ពុំ​មាន​លេខ​ផ្លូវ ឬ​ឈ្មោះ​ផ្លូវ​នោះ​ទេ​។

source from: www.postkhmer.com
 
 
ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង

ខណៈ​ដែល​កំណើន​ទីផ្សារ​ខុនដូ​នៅ​ប្រទេស​កម្ពុជា មាន​ការ​យឺតយ៉ាវ ទីផ្សារ​អាផាតមិន​នឹង​ត្រូវ​ពង្រីក​បន្ថែម។

អ្នក​នាង អាន ធីតា នាយិការង ជាន់​ខ្ពស់ គ្រប់គ្រង នៅ​ក្រុមហ៊ុន CBRE កម្ពុជា បាន​និយាយ​ក្នុង​បទ​បង្ហាញ​នៅ​ក្នុង​សន្និសីទ Real Estate Market & Outlook នៅ​ដើម​ឆ្នាំនេះ​ថា ទីក្រុង​ភ្នំពេញ មាន​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ការ​សាងសង់​សំណង់​អាផាតមិន​។ យោង​តាម​ការស្រាវជ្រាវ​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន CBRE បាន​ឲ្យ​ដឹងថា អត្រា​ប្រើប្រាស់​ដីធ្លី​សម្រាប់​ការ​សាងសង់​អាផាតមិន នៅ​ទីក្រុង​ភ្នំពេញ មាន​រហូតដល់ ៨៥,៨០​ភាគរយ​។

source from: www.postkhmer.com