ត្រីមាស​ទី​១​ឆ្នាំ​២០១៦ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុវត្តន៍​គម្រោង​វិនិយោគ​ចំនួន​៤៥​គម្រោង​
Saturday, 30 April 2016

ភ្នំពេញ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​ក្នុង​សេចក្តី​ប្រកាស​របស់​ថា គម្រោង​វិនិយោគ​ដែល​(CDC)​បាន​អនុវត្តន៍​មាន​ប្រមាណ​ជិត​ជាង ៤០​គម្រោង ហើយ​គម្រោង​ទាំងនោះ​បង្កើត​ការងារ​បាន​ប្រមាណ ៥​ម៉ឺន​កន្លែង​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​គូរ​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ខ្លួន​ថា បើ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុវត្តន៍​គម្រោង​វិនិយោគ​ចំនួន ៤៥​គម្រោង​ដែល រួមបញ្ចូល​ទាំង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ២​គម្រោង​ ដែល​មាន​ទុនវិនិយោគ​សរុប​ប្រមាណ ១.០០៧ លាន​ដុល្លារ​អាមេរិក​ ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ជិត ៥​ម៉ឺន​កន្លែង​។​

​គម្រោង​ទាំងនោះ​បែងចែក​តាម​វិស័យ ឧស្សាហកម្ម​ចំនួន ៣៦​គម្រោង​, ទេសចរណ៍​ចំនួន​៥​គម្រោង​កសិកម្ម​និង​ក​សិ​-​ឧស្សាហកម្ម​ចំនួន​៣​គម្រោង​, និង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​១​គម្រោង​ទៀត​។​

​ស្តី​ពី​ចំណាត់ថ្នាក់ វិនិយោគិន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី​១​មាន ៥៨,៨%​នៃ​ដើមទុន​វិនិយោគ​សរុប ហើយ​វិនិយោគិន​ចិន​ស្ថិតនៅ​លំដាប់​ទី​២​និង​វិនិយោគិន​ជប៉ុន​ស្ថិតនៅ​លំដាប់​ទី​៣៕

Source From: www.bayontv.com.kh