ក្រុមហ៊ុន Kingsland ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា
THURSDAY, 19 May 2016

​ដោយ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ជា​ក្រុមហ៊ុន​កាន់​កាប់​ភាគហ៊ុន​របស់ Kingsland Malaysia និង Kingsland Cambodia ក្រុមហ៊ុន Kingsland Global (ASX: KLO) មាន​ឯកទេស​ខាង​ផ្នែក​វិនិយោគ​អចលនទ្រព្យ​ពាណិជ្ជកម្ម និង​បដិ​សណ្ឋារកិច្ច​នៅក្នុង​ទីផ្សារ​ទ្វីប​អាស៊ី​។

មាន​ដើម​កំណើត​មក​ពី Kingsland Development ដែល​មាន​បទពិសោធ​ជាង​៣៧​ឆ្នាំ លើ​ផ្នែក​វិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន Kingsland Global មាន​ភាព​សប្បាយ​រីករាយ​ដែល​បាន​ឈាន​ជើង​ចូល​មក​ចែក​រំលែក​បទពិសោធ​ផ្នែក​វិនិយោគ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភពលោក​។

ក្រុមហ៊ុន Kingsland Global មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ការ​ចូល​ខ្លួន​មក​កាន់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ដោយ​មាន​ការ​សហការ​ជា​មួយ​នឹង​ដៃ​គូ​នៅ​ប្រទេស​កម្ពុជា​។

លោក ហង់ ភាព ប្រធាន​ក្រុមហ៊ុន CamTrip Investment Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ដៃ​គូ​សហការ JV នៃ​ប្រទេស​កម្ពុជា ជា​មួយ​ក្រុមហ៊ុន Kingsland បាន​ថ្លែង​ថា​ ៖ «​ពួក​យើង​មាន​ភាព​សប្បាយ​រីករាយ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​នឹង Kingsland Global ដែល​យើង​ជឿ​ជាក់​ថា នឹង​ផ្តល់​ឲ្យ​មាន​គម្រោង​ល្អៗ​ជាច្រើន​ក្នុង​ពេល​នេះ និង​ទៅ​អនាគត​។ ពួក​គេ​បាន​នាំ​មក​នូវ​វិជ្ជាជីវៈ​ផ្ទាល់​ខ្លួន ការ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​សុវត្ថិភាព និង​តម្លៃ​គោល​នៃ​វប្បធម៌​របស់ Kingsland Global ដូចជា​ការ​ប្រជុំ​អប់រំ​ផ្ទៃ​ក្នុង​ជា​រៀងរាល់​ព្រឹក ដើម្បី​តាម​ដាន​ឆែក​មើល​ប្រព័ន្ធ​សុវត្ថិភាព​ដោយ​ម៉ឺងម៉ាត់ ដែល​ទាំង​អស់​នេះ​នឹង​ជួយ​លើក​តម្កើង​ស្តង់ដារ ក៏​ដូចជា​បន្ថែម​តម្លៃ​ទៅលើ​សហគមន៍​ក្នុង​ស្រុក​ផង​ដែរ​»​។

លោក Jeremiah Lee នាយក​គ្រប់គ្រង Kingsland Global បាន​បញ្ជាក់​ថា​ ៖ «​ក្រុមហ៊ុន Kingsland Global មាន​ភាព​រំភើប​ដោយ​សារ​តែ​សក្តានុពល និង​ការ​ទទួល​បាន​ឱកាស​ល្អៗ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​មួយ​នឹង​វិស័យ​សេដ្ឋកិច្ច​ ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស និង​អនាគត​ដែល​មាន​លក្ខណៈ​វិជ្ជមាន​។

ពួកយើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​នៃ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ជា​គម្រោង​វិនិយោគ​ពាណិជ្ជកម្ម និង​បដិ​សណ្ឋារកិច្ច ប្រកប​ដោយ​គុណភាព​ខ្ពស់​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ស្រុក​។ ពួក​យើង​ជឿ​ជាក់​ថា ការ​តាំង​ចិត្ត​ក្នុង​ការ​ផ្តល់​ជា​គុណភាព និង​ឧត្តមភាព នឹង​ជួយ​ឲ្យ​ពួក​យើង​ចាប់​យក​ឱកាស​ដែល​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សក្តានុពល​ដោយ​ឥត​ដែន​កំណត់ អាច​ផ្តល់​ឲ្យ​ជា​ពិសេស​ចាប់​តាំង​ពី​ការ​អភិវឌ្ឍ​នៅ​ជំហាន​ដំបូងៗ​»​។

ដោយ​រួម​បញ្ចូល​នូវ​តម្លៃ និង​របៀប​រស់នៅ ទៅ​ក្នុង​គម្រោង​របស់​ពួក​គេ​ទាំងអស់ ក្រុមហ៊ុន Kingsland Global បាន​បង្ហាញ​ពី​ស្តង់ដារ​ខ្ពស់​តាម​រយៈ​គម្រោង​ដែល​មាន​គុណភាព​ខ្ពស់​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី​។ បច្ចុប្បន្ន​នេះ Kingsland Global កំពុង​ធ្វើ​ការ​ទៅ​លើ​គម្រោង​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដែល​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ អាច​ចែក​រំលែក​បទពិសោធ និង​ការ​ប្រឹង​ប្រែង​ក្នុង​ការ​វិនិយោគ​អចលនទ្រព្យ​ជាមួយ​នឹង​ដៃគូ និង​អតិថិជន​របស់​ពួក​គេ​ទាំង​អស់​។

ការ​ធានា​ឲ្យ​បាន​នូវ​ទំនុក​ចិត្ត​នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​សុចរិត​របស់​ក្រុមហ៊ុន ហើយ Kingsland Global ព្យាយាម​ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​វិនិយោគ​សមា​ហ​រណកម្ម​អចលនទ្រព្យ​ដែល​ឈានមុខ​គេ​នៅក្នុង​ទ្វីប​អាស៊ី ដោយ​ទាញ​យក​តម្លៃ​ទាំងនោះ​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​ក្រុមហ៊ុន​នេះ​មាន​វត្តមាន​។​

​ក្រុមហ៊ុន Kingsland Global មាន​មោទនភាព​ក្នុង​ការ​ប្រកាស​នូវ​គម្រោង​ថ្មីៗ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​សណ្ឋាគារ​ប៊ូទិក ១៣​ជាន់ នៅ​ផ្លូវ​២២៨ ឬ​ផ្លូវ Oknha Peich នៅ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​លោក Wangz Singapore ជា​អ្នក​ប្រតិបត្តិ​ករ​សណ្ឋាគារ​ដ៏​ជំនាញ ដោយ​គម្រោង​នេះ​បាន​ផ្សារភ្ជាប់​នឹង​លក្ខណៈ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​។ គម្រោង​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ត្រី​មាស​ទី​ពីរ​ឆ្នាំ​២០១៧ ហើយ​សណ្ឋាគារ​នេះ នឹង​បំពាក់​ដោយ​សេវា​កម្ម​ផ្សេងៗ ក៏​ដូច​ជា ផ្តល់​ជា​គេហដ្ឋាន​បែប​ប្រណីត​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ទូទៅ​ដែល​ធ្វើ​ដំណើរ​មក​ទីនេះ​។

​គម្រោង​វិនិយោគ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​គឺ One18 Residences មាន​ទីតាំង​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ គឺជា​អាផាតមិន​ប្រណីត ២៤​ជាន់ ដែល​នឹង​ផ្តល់​នូវ​ការ​រស់​នៅ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​បំពាក់​ដោយ​បរិក្ខារ​ដូច​នៅ​តាម​សណ្ឋាគារ​ល្បីៗ​។ អតិថិជន​នឹង​អាច​ទទួល​បាន​បទពិសោធ​លំនៅឋាន​ជាន់​ខ្ពស់ ដែលមាន​តែ​មួយ ក្រោយ​ពេល​ដែល​គម្រោង​នេះ​នឹងត្រូវ​បាន​បញ្ចប់​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នេះ​៕

​ព័ត៌មាន​បន្ថែម​អំពី Kingsland នៅ​ប្រទេស​កម្ពុជា សូម​ទាក់ទង​ទៅកាន់ Kingsland (KH) Development Co., Ltd. អាសយដ្ឋាន​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ទូរស័ព្ទ​លេខ​៖ ០៧៧៣៣៩៩២០ ទូរសារ​លេខ​៖ +855 23 22 17 07/08 ឬ​ទាក់ទង​ទៅកាន់​ការិយាល័យ​កណ្តាល​របស់ Kingsland Global​។​

Source From: www.postkhmer.com