ច្បាប់​គ្រប់គ្រង​វិស័យ​សំណង់​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ - See more at:
Saturday, 21 May 2016

(​ភ្នំពេញ​) ៖ ច្បាប់​សំណង់​ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​ប្រសិន​ជា​គ្មានអ្វី​ប្រែប្រួល​នេះនោះ​។​នេះ​បើ​តាម​ការ​​ឲ្យដឹង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​។​

​លោក​ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យដឹង​កាលពី​ដើម​សប្តាហ៍​នេះ​ថា​ទោះបីជា​ច្បាប់​សំណង់​របស់​យើង​មិន​ទាន់​ចេញ​ក៏ដោយ ក៏​យើង​មាន​ក្របខណ្ឌ​បទដ្ឋាន​គតិយុត្តិ​ច្រើនណាស់ ដើម្បី​អនុវត្ត​គ្រប់គ្រង​ការសាងសង់​។​ប៉ុន្តែ​តាម​ធម្មតា​កម្ពុជា​ត្រូវ​មាន​ច្បាប់ ដើម្បី​ធនា​ការវិនិយោគ​នៅ​កម្ពុជា​។ មន្ត្រី​ជំនាញ​ក្រសួង និង​អ្នកជំនាញ​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ក្នុង​រយៈពេល​​ពីរ​-​បី​ឆ្នាំ​ចុងក្រោយ​នេះ​ដូច្នេះ​ចុងឆ្នាំ​នេះ​ច្បាប់​សំណង់​នឹង​ចេញ​រួច​ហើយ​។​

​លោក​បន្តថា “​ច្បាប់​សំណង់​នេះ​បើ​នៅ​ប្រទេស​បារាំង​គេ​ធ្វើ​យូរណាស់ ហើយ​បើ​នៅ​សហរដ្ឋអាមេរិក​វិញ គេ​ចំលង​ចេញ​ពី​អឺរ៉ុប​ហើយ​យក​ទៅ​រៀប​​ចំ​ឲ្យស្រប​តាម​បរិបទ​អាមេរិក​”​។ 

​លោក​បន្តថា “​អ្នក​ធ្វើ​ច្បាប់​នេះ​មិនមែន​មនុស្ស​ធម្មតា​អាចធ្វើ​បាន​ទេ គឺ​ទាល់តែ​សាស្ត្រាចារ្យ អ្នកប្រាជ្ញ​ទើប​អាចធ្វើ​បាន​ដូច្នេះ​ការខិតខំ​​រយៈពេល​ពីរ​-​បី​ឆ្នាំ​មិន​យូរ​នោះ​ទេ​”៕

Source From: www.rasmeinews.com