Le Urban Eco Park គេហដ្ឋាន​ថ្មី សម្រាប់​ការ​រស់​បែប​បៃតង​ដំបូង​គេ​នៅ​កម្ពុជា
FRIDAY, 27 May 2016

ឧទ្យាន “Le Urban Eco Park” ដែល​ជា​គម្រោង​ទីក្រុង​រណប​ជួយ​ថែទាំ​បរិស្ថាន​ដំបូង​គេ​នៅ​កម្ពុជា របស់​ក្រុមហ៊ុន​វិនិយោគ C.I.A.C ជិត​រួច​រាល់​ហើយ។
 
គម្រោង​អភិវឌ្ឍ​ចម្រុះ​ដែល​ធ្វើ​ឡើង​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៣ ហើយ​ចំណាយ​ពេល​ត្រឹម ១៥ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង ៣០ នាទី​ពី​កណ្ដាល​រាជធានី នេះ កំពុង​លើក​កម្ពស់​បទដ្ឋាន​ការ​ងារ​ថែទាំ​បរិស្ថាន​បៃតង និង​កន្លែង​រស់​នៅ​ល្អ។  Le Urban Eco ត្រូវ​បាន​បង្កើត​ឡើង​តាម​គោលការណ៍​អភិវឌ្ឍ​សហគមន៍​រួម​ពិសេស ដែល​ក្នុង​នោះ​មាន​ទាំង​តំបន់​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កន្លែង​ស្នាក់​នៅ។

ក្រុម​ការងារ​វិនិយោគ C.I.A.C បាន​ដាក់​បញ្ចូល​នូវ​ការ​អនុវត្ត​ចម្រុះ​ប្រកប​ដោយ​និរន្តរភាព ជាមួយ​នឹង​នវានុវត្តន៍ [ការ​បង្កើត​ថ្មី] ​ផ្នែក​បច្ចេកវិទ្យា ដើម្បី​កាត់​បន្ថយ​សមាសធាតុ​កាបូន​ពី​គ្រប់​ទីកន្លែង​ទាំងអស់​។ អាគារ និង​កន្លែង​ធ្វើការ​នៅ​ឧទ្យាន Le Urban Eco ត្រូវ​បាន​រចនា​ឡើង​ ដើម្បី​សន្សំសំចៃ​ថាមពល គ្រប់គ្រង​ធនធាន និង​បន្ថយ​កាក​សំណល់។
 
ក្រុមហ៊ុន​បាន​រចនា​ប្រព័ន្ធ​ថាមពល​ប្រកប​ដោយ​ប្រសិទ្ធភាព ដូចជា ប្រព័ន្ធ​ទឹក​ក្ដៅ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ការ​គ្រប់គ្រង​រន្ទះ​កម្រិត​ខ្ពស់ ប្រព័ន្ធ​គ្រប់គ្រង​ការ​ចេញ​ចូល​ដោយ​ប្រើ​កាត​សុវត្ថិភាព និង​ប្រព័ន្ធ​បន្សុទ្ធ​ទឹក​ស្តង់ដារ​របស់​សិង្ហ​បុរី។ ទីក្រុង​រណប​ឧទ្យាន Le Urban Eco ជា​សហគមន៍​រួម​ដែល​លើកកម្ពស់​សុខុមាលភាព​របស់​ម្ចាស់​លំនៅឋាន ​ស្រប​នឹង​បរិយាកាស​រស់នៅ​ប្រកប​ដោយ​ភាព​ស្អាត និង​បរិស្ថាន​ល្អ។
 


ការ​ប្រើប្រាស់​ពន្លឺ​ពី​ធម្មជាតិ និង​របកគំហើញ​សមាសធាតុ​មួយ​ចំនួន​ ដូចជា ឫស្សី ជួយ​ធ្វើ​ឲ្យ​ឧទ្យាន​កាន់​តែ​មាន​ភាព​ត្រជាក់ កាន់​តែ​មាន​ពន្លឺ ហើយ​បរិស្ថាន​ថាមពល​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ខណៈ​ដែល​មាន​ការ​ផ្ដល់​អារម្មណ៍ និង​ទស្សនីយភាព​ទាន់សម័យ​។ លើសពីនេះ ស្ថាបនិក​នឹង​ផ្ដល់​ជូន​ទីធ្លា​ដាំ​ដើមឈើ​ជាង ៣០% ទុក​សម្រាប់​ប្រើប្រាស់​ជា​ឧទ្យាន​សាធារណៈ ទីកន្លែង​សម្រាក​លំហែ​កាយ និង​ជា​កន្លែង​សម្រាប់​វិស្សមកាល​។ គំនិត​រចនា​សោភ័ណភាព​ដ៏​ថ្មី​សន្លាង ​នឹង​ជា​ប្រយោជន៍​សម្រាប់​ការ​រស់នៅ និង​ប្រកប​ការ​ងារ​ដល់​គ្រប់​ៗ​គ្នា​ក្នុង​មជ្ឈដ្ឋាន​ថែទាំ​បរិស្ថាន។

លោក Kelvin Chua នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​ឧទ្យាន Le Urban Eco បាន​ថ្លែង​ថា៖ “ជាមួយ​នឹង​បទពិសោធន៍​ជាង ២០ ឆ្នាំ​ក្នុង​ឧស្សាហកម្ម​អភិវឌ្ឍ និង​អចលនទ្រព្យ​ក្នុង​កម្ពុជា យើង​ចង់​ជំរុញ និង​ផ្តួចផ្ដើម​គំនិត​ថ្មី​ អំពី​​ការ​ថែរក្សា​ទុក​ថាមពល និង​និរន្តរភាព​យូរ​អង្វែង​​ជា​ពិសេស ដែល​ជា​អាទិភាព​របស់​យើង។ ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ការពារ​បរិស្ថាន។ យើង​យក​ចិត្ត​ទុក​ដាក់​លើ​របៀប​ប្រើ​ប្រាស់​ធនធាន​ទឹក វត្ថុ​ធាតុ​យើង​ត្រូវ​ប្រើប្រាស់ វិធី​ចាត់ចែង​កាក​សំណល់ និង​ព្យាយាម​រក្សា​ធនធាន​ឲ្យ​បាន​ច្រើន​តាម​ដែល​យើង​អាច​ធ្វើ​បាន​នៅក្នុង​តំបន់​ ដើម្បី​បន្ត​គាំទ្រ​សហគមន៍​ទាំង​មូល​ឲ្យ​បាន​យូរ​អង្វែង។ យើង​​ចង់​ឲ្យ​បុគ្គលិក​ធ្វើការ​ក្នុង​បរិយាកាស​កាន់​តែ​មាន​ផាសុកភាព​ថែម​ទៀត ជាមួយ​នឹង​បរិយាកាស​ប្រកប​ដោយ​ភាព​ស្អាត បរិស្ថាន និង​សុខភាព​ល្អ​។ បរិយាកាស​ការ​ងារ​ល្អ​នាំ​ឲ្យ​សម្រេច​បាន​លទ្ធផល​កាន់តែ​ប្រសើរ។
 
ទីក្រុង​រណប​ឧទ្យាន Le Urban Eco Park មាន​និរន្តរភាព​លើ​សមាហរណកម្ម អព្ភន្ដរញ្ញាណ និង​នវានុវត្តន៍”។
 
ខុនដូ​សម្រាប់​ស្នាក់នៅ ​មិន​រឹតត្បិត​លើ​ជន​បរទេស​ចំពោះ​ការ​ទទួល​បាន​កម្មសិទ្ធិ​កាន់​កាប់​នោះ​​ទេ។ មាន​ការ​ធានា​ប្រគល់​ជូន ៣០ % វិញ​ក្នុង​រយៈពេល ៥ ឆ្នាំ ហើយ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ល្អ​ក្នុង​ការ​ជួល និង​បណ្ដាក់ទុន​ខ្ពស់​គួរ​ជាទី​ពេញចិត្ត​។ មាន​ធនាគារ​ផ្ដល់​កម្ចី​ហិរញ្ញវត្ថុ​សម្រាប់​ទិញ​គេហដ្ឋាន​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ ក្នុង​រយៈពេល ២៥ ឆ្នាំ អត្រា​ការ​ប្រាក់ ៩ % ក្នុង​មួយ​ឆ្នាំ​។ សំណង់​គេហដ្ឋាន​នេះ​ជិត​រួចរាល់​ហើយ ដោយ​អាច​ប្រគល់​ជូន​ឲ្យ​ស្នាក់​នៅ​មុន​ចុង​ឆ្នាំ ២០១៦។
 
ការ​អភិវឌ្ឍ​នេះ​ ក៏​បង្ហាញ​ពី​បទពិសោធន៍​ទីផ្សារ​លក់​រាយ​ថ្មី​ផង​ដែរ គឺ “ផ្សារ​ទំនើប​អ៊ីកូ” រួម​ជាមួយ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​អចលន​ទ្រព្យ ស្តង់​លក់​អាហារ និង​បង្អែម ក្នុង​តំបន់​ប្រើប្រាស់​រួម​ សម្រាប់​អ្នក​ស្នាក់នៅ និង​ពាណិជ្ជកម្ម​។ ផ្សារ​ទំនើប គឺ​ជា​ទីតាំង​ដំបូង​បង្អស់​​ក្នុង​តំបន់ បើក​បម្រើ​ដល់​សាធារណជន ហើយ​នឹង​ផ្ដោត​គោលដៅ​លើ​យុវវ័យ និង​អាជីវកម្ម​លក់រាយ​នូវ​សម្ភារៈ​ប្រើប្រាស់ បច្ចេកវិទ្យា ភាព​ងាយ​ស្រួល និង​ហាង​លក់​សម្ភារៈ​ទាន់​សម័យ និង​នាំ​មក​ឲ្យ​អ្នក​ប្រើប្រាស់​ដែល​ជា​យុវវ័យ គ្រួសារ និង​អ្នកដំណើរ​ជំនាន់​ក្រោយ​របស់​កម្ពុជា​។ ផ្ទះ​សម្រាប់​ប្រកប​អាជីវកម្ម​មាន​លក់​នៅ​ក្នុង​ប្លង់ និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៦ ជាមួយ​នឹង​គំរូ​សំណង់​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៧​។

Source From: www.news.sabay.com.kh