Century21 Cambodia: ទស្សនកិច្ច​យុទ្ធសាស្ត្រ​និង​ការ​អភិវឌ្ឍ​អាជីវកម្ម​វិស័យ​អចលនទ្រព្យ (​ខុនដូ) សកល​លោក
THURSDAY, 26 May 2016

​គណៈប្រតិភូ​នៃ​ក្រុម​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​អាជីវកម្ម​សកលលោក (GSBD) របស់​ក្រុមហ៊ុន Century 21 Cambodia នឹង​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទស្សនកិច្ច​យុទ្ធសាស្ត្រ​និង​ការ​អភិវឌ្ឍ​អាជីវកម្ម​សកលលោក​រយៈពេល​១​ខែ​ពេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​ក្រុម​ការងារ​នឹង​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច ទៅ​កាន់​ប្រទេស​ចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ថៃ សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និង ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដំណើរ​ទស្សន​កិច្ច​រួម​មាន៖ លោក គុយ វ៉ាត ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia លោក Seraj Sutton ប្រធាន​ផ្នែក​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​អាជីវកម្ម​សកលលោក និង​លោក SamAth Him Sprung ប្រធាន​ផ្នែក​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​អាជីវកម្ម​សកល​លោក។

តាម​រយៈ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​របស់​ក្រុមហ៊ុន Century 21 Cambodia មាន​បំណង​បង្ហាញ​ដល់​ទីផ្សារ​ពិភពលោក​នៃ​ឱកាស​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ កៀរគរ​វិនិយោគិន​ធំៗ​និង​អ្នក​ដែល​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​ដើម្បី​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​នៃ​ជំនាញ​នៅ​ក្នុង​តំបន់​របស់​ពួក​គេ​ហើយ​និង​ធ្វើ​ការ​ដាក់​បង្ហាញ ទីផ្សារ​អចលន​ទ្រព្យ​របស់​កម្ពុជា​ដល់​បណ្តាញ​ក្រុមហ៊ុន Century 21 នៅ​លើ​ពិភពលោក។

បើ​ទោះ​ជា​ដំណើការ​សាងសង់ និង​កំណើន​សេដ្ឋកិច្ច​ក្នុង ប្រទេស​កម្ពុជា មាន​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក្តី​ការ​យល់​ឃើញ​ជាច្រើន​អំពី​ធនធាន​និង ផល​ចំណេញ​ពី​ការ​វិនិយោគ​និង សក្តានុពល​នៃ​ផល​ចំណេញ​ត្រូវ​បាន​គេ​មើល​រំលង​នៅ​ក្នុង​ទីផ្សារ​សំខាន់​នៅ​លើ​ពិភពលោក​ទោះ​បី​ជា​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ជិត​ពីរ​ទសវត្សរ៍​យ៉ាង​ណា​ក៏​ដោយ។

ទន្ទឹម​នឹង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន Century 21 Cambodia ដើម្បី​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​បរទេស ហើយ​ក្រុមហ៊ុន ក៏​បាន​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត និង​ទាក់​ទាញ​ទុន​វិនិយោគ​មក​វិញ​លើ​វិស័យ​អចលន​ទ្រព្យ កម្ពុជា​ផង​ដែរ។

ជាមួយ​នឹង​ការ​វិនិយោគ​រហូត​ដល់​៨០​ភាគរយ នៃ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ នៅ​កម្ពុជា ត្រូវ​បាន​ទិញ​ដោយ​វិនិយោគិន​បរទេស ។ អ្នក​អភិវឌ្ឍន៍​គំរោង​នៅ​កម្ពុជា​គួរ​តែ​ផ្សព្វ​ផ្សាយ​និង​ណែនាំ​ដល់​ទីផ្សារ​ពិភពលោក​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​រយៈ​ទស្សនកិច្ច​នេះ ក្រុមហ៊ុន Century 21 Cambodia ជា​អ្នក​ចាប់​ផ្តើម​បេសកកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ណែនាំ ពី​អចលន​ទ្រព្យ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​លើ​ទីផ្សារ​សកលលោក ហើយ​បេសកកម្ម​បែប​នេះ នឹង​ជា​បេសកកម្ម​ដែល​នាំ​មក​នូវ​អត្ថ​ប្រយោជន៍ មិន​ត្រឹមតែ​មក​ដល់ ការិយាល័យ ក្រុមហ៊ុន Century 21​នៅ កម្ពុជា ទាំង​អស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ដល់​វិស័យ​ទីផ្សារ​អចលន​ទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល​ផង​ដែរ។

លោក Seraj Sutton ក្រុម​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​អាជីវកម្ម​សកលលោក (GSBD) នៃ ក្រុមហ៊ុន Century 21 Cambodia បាន​មាន​ប្រសាសន៍​ថា "នៅ Century 21 Cambodia យើង​មាន​ការ​រំភើប​រីករាយ និង មាន​ទស្សន វិជ្ជមាន អំពី​ទីផ្សារ អចលន​ទ្រព្យ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​អភិវឌ្ឍ​ក៏​ដូច​ជា​មាន មោទនភាព​ក្នុង​ការ​បង្ហាញ ប្រទេស​កម្ពុជា ឱ្យ​គេ​ស្គាល់​ទូទាំង​ពិភពលោក"។

ដំណើរ​ទស្សន​កិច្ច​ពេញ​មួយ​ខែ​នេះ និង​ស្វែង​រក​ឱកាស​សំរាប់​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​បរទេស​ដល់​អ្នក​វិនិយោគ​នៅ​កម្ពុជា ក៏​ដូចជា​ឱកាស វិនិយោគ​អចលន​ទ្រព្យ​របស់​កម្ពុជា ដល់​អ្នក​វិនិយោគ​បរទេស​ផង​ដែរ។ ទស្សនកិច្ច​វិនិយោគ​នេះ នឹង​ផ្តល់​ឱកាស ដ៏​ពិសេស​បំផុត​សម្រាប់​អន្តរ ទំនាក់​ទំនង​បុគ្គល ដើម្បី​ធ្វើ​ឲ្យ​វិនិយោគិន និង​ឱកាស​ធ្វើការ​វិនិយោគ​កាន់​តែ​ខិត​ជិត​គ្នា។

ដំណើរ​ទស្សនកិច្ច​ដំណាក់កាល ទី១ ទៅ​កាន់​ប្រទេស​ទាំង ៩ នេះ ជា​ដំណើរ ទស្សនកិច្ច យុទ្ធសាស្ត្រ ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម ដែល​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Century 21 Cambodia នឹង​ប្រើ​ប្រាស់ បណ្តាញ​គ្រួសារ Century 21 Global នៅ​ក្នុង​ប្រទេស​នីមួយៗ ធ្វើ​ការ​ទាក់ទង​នឹង បណ្តាញ​ម្ចាស់​អាជីវកម្ម​ប្រទេស​នីមួយៗ ដើម្បី​ទាក់​ទាញ​យក​វិយោគិន អ្នក​លក់ និង​ម្ចាស់ អចលន​ទ្រព្យ។

ជាមួយ​ការិយាល័យ​ចំនួន ៧.១០០ ក្នុង​ប្រទេស​ចំនួន ៧៨ ដែល​មាន​ភ្នាក់ងារ​ជំនាញ​ផ្នែក​លក់​ជាង ១០០.០០០ នាក់​របស់ គ្រួសារ ក្រុមហ៊ុន Century 21 នៅ​ជុំវិញ​ពិភពលោក នឹង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​បំផុត​ដើម្បី​ផ្សព្វ​ផ្សាយ​គំរោង​អភិវឌ្ឍន៍ អចលន​ទ្រព្យ​ថ្មី​នៅ​ប្រទេស​កម្ពុជា ទៅ​ទីផ្សារ​បរទេស​ដែល​នៅ​ជុំវិញ។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​យុទ្ធសាស្ត្រ និង​កិច្ច​អភិវឌ្ឍន៍​អាជីវកម្ម នៅ​អាស៊ី របស់​ក្រុមហ៊ុន Century 21 Cambodia បាន​ចប់​សព្វ​គ្រប់​ហើយ​ពួក​គាត់​នឹង សម្លឹង​មើល​ទីផ្សារ​ពិភពលោក​កាន់​តែ​ធំ​ជាង​មុន ដើម្បី​ចែក​រំលែក​ព័ត៌មាន និង​ផ្សព្វ​ផ្សាយ​អំពី​ការ​វិនិយោគ​អចលន​ទ្រព្យ នៅ​កម្ពុជា ដោយ​ក្នុង​នោះ​ពួក​គាត់ នឹង​ធ្វើ​ដំណើរ ទស្សន​កិច្ច ទៅ​កាន់​ប្រទេស អូស្ត្រាលី សហរដ្ឋ​អាមេរិក បែលហ្ស៊ិក និង​ប្រទេស​បារាំង ជា​បន្ត​ទៀត៕

Source From: www.postkhmer.com