សម្តេច​តេ​ជោ​ផ្តល់​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង​៨​ពាន់​ម៉ែត្រ​ដល់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅក្នុង​ខេត្តព្រះវិហារ​
Tuesday, 07 June 2016

កាលពី​ថ្ងៃទី​៤​មិថុនា​ឆ្នាំ​២០១៦​ចុង​សប្តាហ៍​កន្លងទៅនេះ អភិបាលខេត្ត​ព្រះវិហារ លោក​អ៊ុំ ម៉ា​រ៉ា អមដំណើរ​ដោយ ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​មាន​លោក​សំលាង​ទ្រី​ជា​ប្រធាន​នោះបាន​ចុះ​ពិនិត្យ ផ្លូវ​ក្រាល​គ្រោះ​ក្រហម​១​ខ្សែ​មាន​ប្រវែង​ជាង​៨​ពាន់​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ប្រា ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ ។​

​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ ដែល​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល​មួយ ក្នុង​ខេត្តព្រះវិហារ ទទួលបាន​ផ្លូវ​មួយ​ខ្សែ​ដែល​គេ​ដឹងថា ជាការ​ចំណាយ​របស់​រា​ជ​រដ្ឋាភិបាល មានតម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​នៅ​គ្រានេះ​ប្រជាពលរដ្ឋ​ទាំង​នោះបាន​សម្តែង​ការដឹងគុណ​ទៅដល់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ស្ថាបនា​ផ្លូវ​ផ្តល់​ពួកគាត់ សម្រាប់​នាំ​កូន​មកកាន់​សាលារៀន មណ្ឌល​សុខភាព និង​ការនាំយក​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​បាន​យ៉ាង​ងាយ​ព្រោះថា​នៅ​ច្រើន​ទស្សវត្ស​ន៍​កន្លងមកនេះ​នៅក្នុង​តំបន់​ដាច់ស្រយាល នោះ​មិន​ដែលមាន​ផ្លូវ​ល្អ​សម្រាប់​ធ្វើដំណើរ​ដូចនេះ​ឡើយ​។​

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក​សំ លាង​ទ្រី បាន​ឡើងរាយការណ៍​ឲ្យ​ដឹងថា​ផ្លូវ​ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ ដែល​កំពង់ដំណើរការ​ស្ថាបនា​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​នេះ មាន​ប្រវែង​ជាង​៨​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូ​មិណា​រុង មកកាន់​ភូមិ​ប្រា ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្តព្រះវិហារ​។​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​អំ​ណោ យ​ដ៍​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថាបនា​ជូន​ប្រជាពលរដ្ឋ តាមរយះ​លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ទុកជា​ចំណងដៃ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ ធ្វើដំណើរ​បាន​រហ័ស ងាយស្រួល​ក្នុង​ការនាំ​កូនចៅ​ទៅ​សាលារៀន មណ្ឌល​សុខភាព និង​ការនាំយក​ផលិតផល​កសិកម្ម មកកាន់​ទីផ្សារ​៕ ដោយ​៖​ភ្នំ​ដែក​

Source From: www.rasmeinews.com