ចិន​គ្រោង​វិនិយោគ​បង្កើត​មជ្ឈមណ្ឌល​វិស្សមកាល​លំហែ​ទេ​ចរណ៍​អន្តរជាតិ​នៅ​ឆ្នេរសមុទ្រ​កម្ពុជា
Monday, 27 June 2016

(​ភ្នំពេញ​)៖​បណ្តា​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គម្រោង​របស់​ខ្លួន​ក្នុងការ​បោះទុន​វិនិយោគ  បង្កើត​ជា​មជ្ឈមណ្ឌល​វិស្សមកាល​លំហែ​កទេច​រណ៍​អន្តរជាតិ​នៅ ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ នៅ​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា​។​គម្រោង​វិនិយោគទុន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិការ​ជាង ៣​លាន​ដុល្លារ​អាមេរិក​នៅក្នុង​តំណាក់​កាល​ដំបូង​។​
   
​ក្នុងការ​ប្រកាស​ពី​គម្រោង​វិនិយោគទុន​សាងសង់​ខ្នាត​ធំ​នៃ​តំបន់​វិស្សមកាល​ទេសចរណ៍​អន្តរជាតិ​នេះ​ធ្វើឡើង​ក្នុង​ពិធី​សម្ភោ​ធ​​តំបន់​គំរូ​សមាហរណកម្ម ឧស្សាហកម្ម​អចលនា​ទ្រព្យ និង​ហិរញ្ញវត្ថុ​«​ក្រវាត់​ផ្លូវ​មួ​យ​និង​តំបន់​សាកល្បង កិច្ចសហប្រតិបត្តិការ​​ទន្លេរ​មេគង្គ ឡាន​ឆាង « ឆ្នេរ​មាស​ឆ្នេរ​ប្រាក់ » កម្ពុជា នៅ​សណ្ឋាន​គារ ណាហ្គា​វើល​កាលពី​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ​២០១៦​កន្លង​​មក​។​

​ក្រុមហ៊ុន​ដែល​នឹង​វិនិយោគ​លើ​គម្រោង​នេះ​មាន ក្រុមហ៊ុន CITS ក្រុមហ៊ុន EAST UNION SILK ROAD  និង​ក្រុមហ៊ុន​ យិៈ​ចៀ ធួ​រី​ហ្សីម​ឌីវេ​ឡុប​មេនខ​ម​ភេនី​។​ក្នុង​ពិធី​ប្រកាស​ពី​គម្រោង​ផែនការ​នេះដែរ​គេ​ក៏​ឃើញ​មាន​ការចូលរួម​ពី​សំណាក់​លោ​​ក​ឧបនាយករដ្ឋមន្ត្រី​យឹម​ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ជា​​ច្រើន​ទៀត​ផង​ដែរ​។​

​ចំពោះ​ការបង្កើត​តំបន់​ទេសចរណ៍ នៅ​ខេត្ត​ព្រះសីហនុ​នេះ​ដែរ​ក៏​ជា​ការឆ្លើយតប​នឹង​គោលដៅ​ទេសចរណ៍​របស់ សម្តេច​តេជោ ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​៕

Source From: www.rasmeinews.com